ព្រះត្រៃបិដក ភាគ ៥០

​ដែល​នាំឲ្យ​ភិក្ខុ​ជា​ខីណាស្រព​ ​អាស្រ័យ​នូវ​កំឡាំង​ហើយ​ ​ទើប​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​អាសវៈ​ទាំងឡាយ​ ​របស់​អាត្មាអញ​ ​អស់ហើយ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដោយហេតុ​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ចាត់ជា​កំឡាំង​ ​របស់​ភិក្ខុ​ជា​ខីណាស្រព​ ​ដែល​នាំឲ្យ​ភិក្ខុ​ជា​ខីណាស្រព​ ​អាស្រ័យ​នូវ​កំឡាំង​ហើយ​ ​ទើប​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​អាសវៈ​របស់​អាត្មាអញ​ ​អស់ហើយ​ ​១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​សម្ម​ប្ប​ធាន​ ​៤​.​.​.​ ​១​ ​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​ឥទ្ធិបាទ​ ​៤​.​.​.​ ​១​ ​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​ឥន្រ្ទិយ​ ​៥​ ​ពលៈ​ ​៥​.​.​.​ ​១​ ​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​ពោជ្ឈង្គ​ ​៧​ ​.​.​.​១​ ​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ​ ​៨​។​ ​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636855466817760104
ទៅកាន់ទំព័រ៖