ព្រះត្រៃបិដក ភាគ ៥០
បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ចំរើន អប់រំល្អហើយនូវមគ្គប្រសើរ ប្រកបដោយអង្គ ៨ ដោយហេតុណា បពិត្រព្រះអង្គដ៏ចំរើន នេះឯង ចាត់ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព ដែលនាំឲ្យភិក្ខុជាខីណាស្រព អាស្រ័យនូវកំឡាំងហើយ ទើបប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ ១។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា ប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញ អស់ហើយ កំឡាំងរបស់ភិក្ខុជាខីណាស្រពនោះ មាន ១០ យ៉ាងនេះឯង។
ចប់ ថេរវគ្គ ទី៤។
ឧទ្ទាននៃថេរវគ្គនោះគឺ
និយាយអំពីព្រះវាហុនត្ថេរ ១ ព្រះអានន្ទត្ថេរ ១ ព្រះបុណ្ណិយត្ថេរ ១ ការពោលអួតអរហត្តផល ១ ភិក្ខុពោលអួត ១ ការស្មានហួសហេតុ ១ អធិករណ៍ ១ កោកាលិកភិក្ខុ ១ កំឡាំង ១។
ID: 636855467090085680
ទៅកាន់ទំព័រ៖