ព្រះត្រៃបិដក ភាគ ៥០

​ឧបាសក​វគ្គ​ ​ទី៥​


 [​៩១​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​បាន​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​អ្នក​បរិភោគ​កាម​នេះ​ ​មាន​ ​១០​ ​ពួក​ ​ក្នុង​លោក​។​ ​១០​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតី​ ​ក្នុង​លោក​នេះ​ ​មាន​អ្នក​បរិភោគ​កាម​ខ្លះ​ ​ស្វះស្វែង​រក​នូវ​ភោគៈ​ទាំងឡាយ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​ ​លុះ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​បាន​មក​ហើយ​ ​មិន​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​ ​១​។​ ​ម្នាល​គហបតី​ ​ក្នុង​លោក​នេះ​ ​មាន​អ្នក​បរិភោគ​កាម​ខ្លះ​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​ ​លុះ​ស្វះស្វែង​រក​នូវ​ភោគៈ​ទាំងឡាយ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​ ​បាន​មក​ហើយ​ ​ធ្វើខ្លួន​ឲ្យបាន​សុខ​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 636855467316078606
ទៅកាន់ទំព័រ៖