ព្រះត្រៃបិដក ភាគ ៥០

​ឲ្យ​ឆ្អែត​ ​តែ​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​ ​១​។​ ​ម្នាល​គហបតី​ ​ក្នុង​លោក​នេះ​ ​មាន​អ្នក​បរិភោគ​កាម​ខ្លះ​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ ​គឺ​កំហែង​សង្កត់សង្កិន​ ​លុះ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​បាន​មក​ហើយ​ ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​ទាំង​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​ ​១​។​ ​ម្នាល​គហបតី​ ​ក្នុង​លោក​នេះ​ ​មាន​អ្នក​បរិភោគ​កាម​ខ្លះ​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​ក៏​មាន​ ​លុះ​ស្វែងរក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​គឺ​កំហែង​សង្កត់សង្កិន​ក៏​មាន​ ​មិន​កំហែង​សង្កត់សង្កិន​ក៏​មាន​ ​បាន​មក​ហើយ​ ​មិន​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​មិន​ចែករលែក​ ​មិន​ធ្វើបុណ្យ​ទាំងឡាយ​ ​១​។​ ​ម្នាល​គហបតី​ ​ក្នុង​លោក​នេះ​ ​មាន​អ្នក​បរិភោគ​កាម​ខ្លះ​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​គឺ​កំហែង​សង្កត់សង្កិន​ក៏​មាន​ ​មិន​កំហែង​សង្កត់សង្កិន​ក៏​មាន​ ​លុះ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​គឺ​កំហែង​សង្កត់សង្កិន​ក៏​មាន​ ​មិន​កំហែង​សង្កត់សង្កិន​ក៏​មាន​ ​បាន​មក​ហើយ​ ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​
ថយ | ទំព័រទី ៣៨៤ | បន្ទាប់
ID: 636855467538161309
ទៅកាន់ទំព័រ៖