ព្រះត្រៃបិដក ភាគ ៥០
ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ តែនៅជក់ជ្រប់ ឈ្លក់ចិត្តនឹងភោគៈទាំងនោះ មិនឃើញទោស មិនមានបញ្ញាជាគ្រឿងរើខ្លួន ហើយចេះតែបរិភោគ ១។ ម្នាលគហបតី ក្នុងលោកនេះ មានអ្នកបរិភោគកាមខ្លះ ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះទេ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ១។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេបានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ
ID: 636855467959335398
ទៅកាន់ទំព័រ៖