ព្រះត្រៃបិដក ភាគ ៥០
ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ៣ ប្រការ គឺគេតិះដៀល ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ គេតិះដៀលដោយហេតុទី ២ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គួរគេតិះដៀល ដោយហេតុទី ៣ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុទាំង ៣ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត តែទាស់មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេតិះដៀល ដោយហេតុ ២ ប្រការ គេសរសើរដោយហេតុ ១ ប្រការ គឺគេតិះដៀល ដោយហេតុទី ១ នេះថា ស្វែងរកភោគៈទាំងឡាយ មិនត្រូវតាមគន្លងធម៌ គឺកំហែងសង្កត់សង្កិនគេ
ID: 636855468158676800
ទៅកាន់ទំព័រ៖