ព្រះត្រៃបិដក ភាគ ៥០

​នេះ​ជា​សេចក្តី​រឹងត្អឹង​នៃ​ចិត្ត​ទាំង​ ​៥​ ​ដែល​ភិក្ខុ​មិនបាន​លះបង់​ហើយ​។​ ​ចុះ​ចំណង​របស់​ចិត្ត​ ​៥​ ​ដែល​ភិក្ខុ​មិនបាន​ផ្តាច់ផ្តិល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​មិនទាន់​ប្រាសចាក​សេចក្តី​គាប់ចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិនទាន់​ប្រាសចាក​បំណង​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​មិនទាន់​ប្រាសចាក​សេចក្តី​គាប់ចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិនទាន់​ប្រាសចាក​បំណង​ក្នុង​កាម​ទាំងឡាយ​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​មិន​បង្អោន​ទៅ​ដើម្បី​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដើម្បី​ប្រកប​រឿយ​ ​ៗ​ ​ដើម្បី​ព្យាយាម​មិន​ដាច់​ ​ដើម្បតាំង​ទុក​ព្យាយាម​។​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636854994990033102
ទៅកាន់ទំព័រ៖