ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​គហបតី​ ​អ្នក​បរិភោគ​កាម​នេះ​ ​គេ​សរសើរ​ដោយហេតុ​ទាំង​ ​២​ ​ប្រការ​នេះ​ ​គេ​តិះដៀល​ដោយហេតុ​ទាំង​ ​២​ ​ប្រការ​នេះ​។​ ​ម្នាល​គហបតី​ ​បណ្តា​អ្នក​បរិភោគ​កាម​ទាំងនោះ​ ​អ្នក​បរិភោគ​កាម​ណា​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​ក៏​មាន​ ​មិន​កំហែង​សង្កត់សង្កិន​គេ​ក៏​មាន​ ​លុះ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ខ្លះ​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​ក៏​មាន​ ​មិន​កំហែង​សង្កត់សង្កិន​គេ​ក៏​មាន​ ​បាន​មក​ហើយ​ ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​ ​ម្នាល​គហបតី​ ​អ្នក​បរិភោគ​កាម​នេះ​ ​គួរ​គេ​សរសើរ​ដោយហេតុ​ ​៣​ ​ប្រការ​ ​គេ​តិះដៀល​ដោយហេតុ​ ​១​ ​ប្រការ​ ​គឺ​គេ​សរសើរ​ដោយហេតុ​ទី​ ​១​ ​នេះ​ថា​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ ​គឺ​មិន​កំហែង​សង្កត់សង្កិន​គេ​ ​គេ​តិះដៀល​ដោយហេតុ​ ​១​ ​ប្រការ​នេះ​ថា​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​មិន​ត្រូវ​តាម​គន្លងធម៌​ ​គឺ​កំហែង​សង្កត់សង្កិន​គេ​ ​គេ​សរសើរ​ដោយហេតុ​ទី​ ​២​ ​នេះ​ថា​ ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​គេ​សរសើរ​ដោយហេតុ​ទី​ ​៣​ ​នេះ​ថា​ ​ចេះ​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​។​ ​ម្នាល​គហបតី​ ​អ្នក​បរិភោគ​កាម​នេះ​ ​គេ​សរសើរ​ដោយហេតុ​ទាំង​ ​៣​ ​ប្រការ​នេះ​ ​គេ​តិះដៀល​ដោយហេតុ​ ​១​ ​ប្រការ​ ​នេះ​។​ ​
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 636855468897809076
ទៅកាន់ទំព័រ៖