ព្រះត្រៃបិដក ភាគ ៥០
ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរដោយហេតុ ១ ប្រការ គេតិះដៀលដោយហេតុ ២ ប្រការ គឺគេសរសើរ ដោយហេតុ ១ ប្រការនេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិន គេតិះដៀលដោយហេតុទី ១ នេះថា មិនធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេតិះដៀលដោយហេតុទី ២ នេះថា មិនចែករលែក មិនធ្វើបុណ្យទាំងឡាយ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ១ ប្រការនេះ គេតិះដៀលដោយហេតុ ២ ប្រការនេះ។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំងនោះ អ្នកបរិភោគកាមណា លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ
ID: 636855469095980411
ទៅកាន់ទំព័រ៖