ព្រះត្រៃបិដក ភាគ ៥០

​មិន​មាន​បញ្ញា​ជា​គ្រឿង​រើខ្លួន​ ​ហើយ​ចេះតែ​បរិភោគ​ ​ម្នាល​គហបតី​ ​អ្នក​បរិភោគ​កាម​នេះ​ ​គួរ​គេ​សរសើរ​ដោយហេតុ​ ​៣​ ​ប្រការ​ ​គេ​តិះដៀល​ដោយហេតុ​ ​១​ ​ប្រការ​ ​គឺ​គេ​សរសើរ​ ​ដោយហេតុ​ទី​ ​១​ ​នេះ​ថា​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ ​គឺ​មិន​កំហែង​សង្កត់សង្កិន​គេ​ ​គេ​សរសើរ​ ​ដោយហេតុ​ទី​ ​២​ ​នេះ​ថា​ ​ចេះ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​គេ​សរសើរ​ ​ដោយហេតុ​ទី​ ​៣​ ​នេះ​ថា​ ​ចេះ​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​ ​គេ​តិះដៀល​ ​ដោយហេតុ​ ​១​ ​ប្រការ​នេះ​ថា​ ​ជក់​ ​ជ្រប់​ ​ឈ្លក់​ចិត្តនឹង​ភោគៈ​ទាំងនោះ​ ​មិនឃើញ​ទោស​ ​មិន​មាន​បញ្ញា​ ​ជា​គ្រឿង​រើខ្លួន​ ​ហើយ​ចេះតែ​បរិភោគ​។​ ​ម្នាល​គហបតី​ ​អ្នក​បរិភោគ​កាម​នេះ​ ​គួរ​គេ​សរសើរ​ ​ដោយហេតុ​ ​៣​ ​ប្រការ​នេះ​ ​គេ​តិះដៀល​ដោយហេតុ​ ​១​ ​ប្រការ​នេះ​។​ ​ម្នាល​គហបតី​ ​បណ្តា​អ្នក​បរិភោគ​កាម​ទាំងនោះ​ ​អ្នក​បរិភោគ​កាម​ណា​ ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ ​គឺ​មិន​កំហែង​សង្កត់សង្កិន​គេ​ ​លុះ​ស្វះស្វែង​រក​ភោគៈ​ទាំងឡាយ​ ​ត្រូវ​តាម​គន្លងធម៌​ ​គឺ​មិន​កំហែង​សង្កត់សង្កិន​គេ​ ​បាន​មក​ហើយ​ ​ធ្វើខ្លួន​ឲ្យបាន​សុខ​ ​ឲ្យ​ឆ្អែត​ ​ចែករលែក​ ​ធ្វើបុណ្យ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣៩៤ | បន្ទាប់
ID: 636855469491633041
ទៅកាន់ទំព័រ៖