ព្រះត្រៃបិដក ភាគ ៥០
ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ ម្នាលគហបតី អ្នកបរិភោគកាមនេះ គួរគេសរសើរ ដោយហេតុ ៤ ប្រការ គឺគេសរសើរ ដោយហេតុទី ១ នេះថា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ គេសរសើរដោយ ហេតុទី ២ នេះថា ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត គេសរសើរដោយហេតុទី ៣ នេះថា ចែករលែក ធ្វើបុណ្យទាំងឡាយ គេសរសើរ ដោយហេតុទី ៤ នេះថា មិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ។ ម្នាលគហបតី អ្នកបរិភោគកាមនេះ គេសរសើរដោយហេតុទាំង ៤ ប្រកានេះ។ ម្នាលគហបតី អ្នកបរិភោគកាមទាំង ១០ ពួកនេះ មានក្នុងលោក។ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យសុខ ឲ្យឆ្អែត ចែករលែក
ID: 636855469679963813
ទៅកាន់ទំព័រ៖