ព្រះត្រៃបិដក ភាគ ៥០
ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមនេះ ឈ្មោះថាជាកំពូលផង ប្រសើរផង ចម្បងផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង។ ម្នាលគហបតី ដូចជាទឹកដោះស្រស់ កើតពីមេគោ ទឹកដោះជូរ ក្លាយពីទឹកដោះស្រស់ ទឹកដោះខាប់ក្លាយពីទឹកដោះជូរ ទឹកដោះរាវក្លាយពីទឹកដោះខាប់ ទឹកដោះថ្លា ក្លាយពីទឹកដោះរាវ ទឹកដោះថ្លា ប្រាកដជាប្រសើរជាងទឹកដោះទាំងនោះ យ៉ាងណាមិញ ម្នាលគហបតី បណ្តាអ្នកបរិភោគកាមទាំង ១០ ពួកនេះ អ្នកបរិភោគកាមណា ស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ លុះស្វះស្វែងរកភោគៈទាំងឡាយ ត្រូវតាមគន្លងធម៌ គឺមិនកំហែងសង្កត់សង្កិនគេ បានមកហើយ ធ្វើខ្លួនឲ្យបានសុខ ឲ្យឆ្អែត ចែករលែក ធ្វើបុណ្យទាំងឡាយ ថែមទាំងមិនជក់ មិនជ្រប់ មិនឈ្លក់ចិត្តនឹងភោគៈទាំងនោះ ឃើញទោស មានបញ្ញាជាគ្រឿងរើខ្លួន ហើយបរិភោគ បណ្តាអ្នកបរិភោគកាម ទាំង ១០ ពួកនេះ អ្នកបរិភោគកាមនេះ ឈ្មោះថាជាកំពូលផង ប្រសើរផង ចម្បងផង ខ្ពង់ខ្ពស់ផង ថ្លៃថ្លាផង យ៉ាងនោះដែរ។
ID: 636855469860144118
ទៅកាន់ទំព័រ៖