ព្រះត្រៃបិដក ភាគ ៥០

 [​៩២​]​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​កាលបើ​អរិយ​សាវក​ ​រម្ងាប់​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​បាន​ហើយ​ ​(​អរិយ​សាវក​នោះ​)​ ​ជា​អ្នក​បរិបូណ៌​ដោយ​សោតា​បត្តិ​យង្គៈ​ទាំង​ ​៤​ ​ទាំង​ញាយ​ធម៌​ ​(​មគ្គ​ព្រមទាំង​វិបស្សនា​)​ ​ដ៏​ប្រសើរ​ ​អរិយ​សាវក​នោះ​ ​ឃើញ​ហើយដោយ​ប្រពៃ​ ​ចាក់ធ្លុះ​ហើយដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​ ​កាលបើ​អរិយ​សាវក​នោះ​ ​ចង់​ ​(​ព្យាករ​)​ ​ក៏​គប្បី​ព្យាករ​ខ្លួន​ ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​អស់​កំណើត​តិរច្ឆាន​ហើយ​ ​អស់​បិ​ត្តិ​វិស័យ​ហើយ​ ​អស់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ហើយ​ ​អាត្មាអញ​ ​ជា​សោតាបន្ន​បុគ្គល​ ​លែង​ទៅ​កើត​ក្នុង​អបាយ​ហើយ​ ​ជា​បុគ្គល​ទៀងទាត់​ ​ប្រាកដជា​នឹង​បាន​ត្រាស់​ដឹង​តទៅ​ខាងមុខ​។​ ​ចុះ​អរិយ​សាវក​ ​បាន​រម្ងាប់​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​អ្នកសម្លាប់​សត្វ​ ​តែង​ទទួល​ភ័យ​ ​និង​ពៀរ​ ​ដែល​ជា​បច្ចុប្បន្ន​ផង​ ​ទទួល​ភ័យ​ ​និង​ពៀរ​ ​ក្នុង​បរលោក​ផង​ ​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636855470049484948
ទៅកាន់ទំព័រ៖