ព្រះត្រៃបិដក ភាគ ៥០

​រងទុក្ខ​ ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះហេតុតែ​សម្លាប់សត្វ​ ​អ្នក​វៀរចាក​ការ​សំឡាប់​សត្វ​ ​តែង​មិន​ទទួល​ភ័យ​ ​និង​ពៀរ​ ​ជា​បច្ចុប្បន្ន​ផង​ ​មិន​ទទួល​ភ័យ​ ​និង​ពៀរ​ ​ក្នុង​បរលោក​ផង​ ​មិន​រងទុក្ខ​ទោមនស្ស​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​។​ ​កាល​អរិយ​សាវក​ ​វៀរចាក​ការ​សំឡាប់​សត្វ​ ​ជា​អ្នក​រម្ងាប់​ភ័យ​ ​និង​ពៀរ​នោះ​យ៉ាងនេះ​។​ ​ម្នាល​គហបតី​ ​អ្នក​យក​របស់​ដែលគេ​មិនបាន​ឲ្យ​.​.​.​ ​អ្នកប្រព្រឹត្តខុស​ក្នុង​កាម​ទាំងឡាយ​ ​.​.​.​ ​អ្នក​និយាយ​ពាក្យ​កុហក​.​.​.​ ​អ្នក​ប្រព្រឹត្ត​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​តែង​ទទួល​ភ័យ​ ​និង​ពៀរ​ ​ដែល​ជា​បច្ចុប្បន្ន​ផង​ ​ក្នុង​បរលោក​ផង​ ​រងទុក្ខ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​ ​ព្រោះ​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ជា​បច្ច័យ​ ​អ្នក​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​តែង​មិន​ទទួល​ភ័យ​ ​និង​ពៀរ​ ​ជា​បច្ចុប្បន្ន​ផង​ ​មិន​ទទួល​ភ័យ​ ​និង​ពៀរ​ ​ក្នុង​បរលោក​ផង​ ​មិន​រងទុក្ខ​ទោមនស្ស​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ផង​។​ ​កាល​អរិយ​សាវក​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​រមែង​ជា​អ្នក​រម្ងាប់​ភ័យ​ ​និង​ពៀរ​នោះ​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636855470302679430
ទៅកាន់ទំព័រ៖