ព្រះត្រៃបិដក ភាគ ៥០

​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​នេះ​ ​រមែង​ស្ងប់​រម្ងាប់​ទៅ​។​ ​អរិយ​សាវក​ ​អ្នក​បរិបូណ៌​ដោយ​សោតា​បត្តិ​យង្គៈ​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កំរើក​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សឹកសត្រូវ​ ​គឺ​កិលេស​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ឯង​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ព្រះអង្គ​មានដំណើរ​ល្អ​ ​យាង​ទៅកាន់​សុន្ទរ​ដ្ឋាន​ ​ព្រះអង្គ​ជ្រាប​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​ព្រះអង្គ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​របស់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំងបួន​ ​ព្រះអង្គ​លែង​ត្រឡប់​មក​កើត​ក្នុង​ត្រៃភព​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កំរើក​ក្នុង​ព្រះធម៌​ថា​ ​ព្រះធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​ជា​ធម៌​ ​គឺ​ព្រះ​អរិយបុគ្គល​ ​ឃើញ​ដោយខ្លួនឯង​ ​ជា​ធម៌​ឲ្យផល​មិន​រង់ចាំ​កាល​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​ ​គួរ​ហៅ​អ្នកដទៃ​ឲ្យ​ចូល​មក​មើល​បាន​ ​ជា​ធម៌​ដែល​ព្រះ​អរិយបុគ្គល​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ជា​ធម៌​ដែល​ពួក​វិញ្ញូ​ជន​គប្បី​ដឹង​ដោយខ្លួនឯង​។​ ​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ID: 636855470482369708
ទៅកាន់ទំព័រ៖