ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​ពួក​សីល​ជាកុសល​ ​រមែង​ញុំាង​ធម៌​ទាំងនោះ​ ​ឲ្យ​ពេញ​តាមលំដាប់​ ​ដើម្បី​ព្រះ​អរហត្ត​ដោយ​ប្រការ​ដូច្នេះ​។​
 [​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​អ​វិប្បដិសារៈ​ ​ចូរ​កើតឡើង​ដល់​អាត្មាអញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​វិប្បដិសារៈ​ ​កើតឡើង​ដល់​បុគ្គល​មាន​សីល​ ​អ្នក​បរិបូណ៌​ដោយ​សីល​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មិន​មាន​វិប្បដិសារៈ​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​បា​មុ​ជ្ជៈ​ ​ចូរ​កើតឡើង​ដល់​អាត្មាអញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បា​មុ​ជ្ជៈ​ ​កើតឡើង​ដល់​បុគ្គល​មិន​មាន​វិប្បដិសារៈ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មាន​បា​មុ​ជ្ជៈ​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​បីតិ​ ​ចូរ​កើតឡើង​ដល់​អាត្មាអញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បីតិ​ ​កើតឡើង​ដល់​បុគ្គល​អ្នកមាន​បា​មុ​ជ្ជៈ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​កាយ​ ​របស់​អាត្មាអញ​ ​ចូរ​ស្ងប់​រម្ងាប់​។​ ​
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 636854987746698807
ទៅកាន់ទំព័រ៖