ព្រះត្រៃបិដក ភាគ ៥០
ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាមទេ ភិក្ខុនោះឈ្មោះថា មិនបានផ្តាច់ផ្តិលនូវចំណងរបស់ចិត្ត ទី១ នេះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ។បេ។ មិនទាន់ប្រាសចាកតម្រេកក្នុងរូប បរិភោគអាហារពេញពោះដរាបដល់ឆ្អែត រៀបចំតែទីដេកឲ្យស្រួល ទីផ្អែកឲ្យស្រួល ទីលក់ឲ្យស្រួល ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នា ឲ្យបានជាពួកទេវតាណាមួយថា ខ្ញុំសូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏ព្រហ្មចរិយៈនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះដំកល់ទុកនូវសេចក្តីប្រាថ្នាឲ្យបានជាពួកទេវតាណាមួយថា ខ្ញុំសូមឲ្យបានជាទេវតាធំ ឬទេវតាតូចណាមួយ ដោយសីល ឬវ័ត ឬតបៈ ឬក៏ព្រហ្មចរិយៈនេះ ចិត្តរបស់ភិក្ខុនោះ រមែងមិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម។
ID: 636854995187684407
ទៅកាន់ទំព័រ៖