ព្រះត្រៃបិដក ភាគ ៥០

អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កំរើក​ក្នុង​ព្រះសង្ឃ​ថា​ ​ព្រះសង្ឃ​សាវក​ ​របស់​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ហើយដោយ​ប្រពៃ​ ​ព្រះសង្ឃ​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ហើយដោយ​ត្រង់​ ​ព្រះសង្ឃ​សាវក​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ហើយ​ ​ដើម្បី​ត្រាស់​ដឹង​ព្រះ​និព្វាន​ ​ព្រះសង្ឃ​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ ​គួរ​ដល់​សាមីចិកម្ម​ ​ព្រះសង្ឃ​សាវក​នេះ​ ​បើ​រាប់​ជាគូ​នៃ​បុរស​ ​មាន​ ​៤​ ​គូ​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន​ ​៨​ ​ព្រះសង្ឃ​សាវក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នុ៎ះ​ ​គួរ​ទទួល​វត្ថុ​ ​ដែល​បុគ្គល​នាំមក​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​ជា​ស្រែបុណ្យ​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទី​ត្រេកអរ​ ​របស់​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុស​ ​ជា​សីល​របស់​អ្នកជា​ ​ជា​សីល​ដែល​ពួក​វិញ្ញូ​ជន​សរសើរ​ហើយ​ ​ជា​សីល​មិន​ជ្រោកជ្រាក​ ​ជា​សីល​នាំឲ្យ​បាន​សមាធិ​។​ ​អរិយ​សាវក​ ​ប្រកបដោយ​សោតា​បត្តិ​យង្គៈ​ទាំង​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636855470691421665
ទៅកាន់ទំព័រ៖