ព្រះត្រៃបិដក ភាគ ៥០

ចុះ​ញាយ​ធម៌​ដ៏​ប្រសើរ​ ​ដែល​អរិយ​សាវក​នោះ​ ​ឃើញ​ដោយ​ប្រពៃ​ ​ចាក់ធ្លុះ​ដោយ​ប្រពៃ​ ​ដោយ​បញ្ញា​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញច្បាស់​ថា​ ​កាលបើ​របស់​នេះ​មាន​ ​របស់​នេះ​ ​ក៏​មាន​ ​របស់​នេះ​កើតឡើង​ ​ព្រោះ​កើត​របស់​នេះ​ ​កាលបើ​របស់​នេះ​គ្មាន​ ​របស់​នេះ​ក៏​គ្មាន​ ​របស់​នេះ​រលត់​ ​ព្រោះ​រលត់​របស់​នេះ​ ​យ៉ាងដូច​សង្ខារ​ទាំងឡាយ​ ​កកើត​ឡើង​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​ ​កកើត​ឡើង​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​នាមរូប​ ​កកើត​ឡើង​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​ ​កកើត​ឡើង​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កកើត​ឡើង​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កកើត​ឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​ ​កកើត​ឡើង​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​ ​កកើត​ឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​ ​កកើត​ឡើង​ ​ព្រោះ​ឧបាទាន​ ​ជា​បច្ច័យ​ ​ជាតិ​ ​កកើត​ឡើង​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោ​មនស្សៈ​ ​ឧបា​យា​សៈ​ ​កកើត​ឡើង​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​ ​ការ​កើត​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​តែង​មាន​យ៉ាងនេះ​ឯង​។​ ​ការ​រលត់​សង្ខារ​ ​ព្រោះ​វិនាស​និង​ការ​រលត់​អវិជ្ជា​មិន​មាន​សេសសល់​ ​ការ​រលត់វិញ្ញាណ​ ​ព្រោះ​រលត់​សង្ខារ​ ​
ថយ | ទំព័រទី ៤០១ | បន្ទាប់
ID: 636855470893643231
ទៅកាន់ទំព័រ៖