ព្រះត្រៃបិដក ភាគ ៥០

ការ​រលត់​នាមរូប​ ​ព្រោះ​រលត់វិញ្ញាណ​ ​ការ​រល​ត់ស​ឡាយ​ត​នៈ​ ​ព្រោះ​រលត់​នាមរូប​ ​ការ​រលត់​ផស្សៈ​ ​ព្រោះ​រល​ត់ស​ឡាយ​ត​នៈ​ ​ការ​រលត់​វេទនា​ ​ព្រោះ​រលត់​ផស្សៈ​ ​ការ​រលត់​តណ្ហា​ ​ព្រោះ​រលត់​វេទនា​ ​ការ​រលត់​ឧបាទាន​ ​ព្រោះ​រលត់​តណ្ហា​ ​ការ​រលត់​ភព​ ​ព្រោះ​រលត់​ឧបាទាន​ ​ការ​រលត់​ជាតិ​ ​ព្រោះ​រលត់​ភព​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខៈ​ ​ទោ​មនស្សៈ​ ​ឧបា​យា​សៈ​ ​រលត់​ព្រោះ​រលត់​ជាតិ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​តែង​មាន​យ៉ាងនេះ​ឯង​។​ ​ញាយ​ធម៌​ដ៏​ប្រសើរ​នេះ​ ​អរិយ​សាវក​នោះ​ ​បានឃើញ​ច្បាស់​ ​ចាក់ធ្លុះ​ដោយ​ប្រពៃ​ដោយ​ប្រាជ្ញា​។​ ​ម្នាល​គហបតី​ ​កាលណា​អរិយ​សាវក​ ​រម្ងាប់​ភ័យ​ ​និង​ពៀរ​ទាំង​ ​៥​ ​ប្រការ​នេះ​ផង​ ​ជា​អ្នក​បរិបូណ៌​ដោយ​សោតា​បត្តិ​យង្គៈ​ទាំង​ ​៤​ ​ប្រការ​នេះ​ផង​ ​ញាយ​ធម៌​ដ៏​ប្រសើរ​នេះ​ផង​ ​អរិយ​សាវក​នោះ​ ​ឃើញ​ដោយ​ប្រពៃ​ ​ចាក់ធ្លុះ​ដោយ​ប្រពៃ​ ​ដោយ​ប្រាជ្ញា​ផង​ ​ក្នុង​កាលនោះ​ ​កាលបើ​អរិយ​សាវក​នោះ​ចង់​ ​(​ព្យាករ​)​ ​ក៏​គប្បី​ព្យាករ​ខ្លួន​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​អស់​កំណើត​តិរច្ឆាន​ហើយ​ ​អស់​បិ​ត្តិ​វិស័យ​ហើយ​ ​អស់​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ហើយ​ ​
ថយ | ទំព័រទី ៤០២ | បន្ទាប់
ID: 636855471080673929
ទៅកាន់ទំព័រ៖