ព្រះត្រៃបិដក ភាគ ៥០
អាត្មាអញជាសោតាបន្នបុគ្គល លែងទៅកើតក្នុងអបាយហើយ ជាបុគ្គលទៀងទាត់ ប្រាកដជានឹងបានត្រាស់ដឹងតទៅខាងមុខ។
[៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិកគហបតី ចេញអំពីក្រុងសាវត្ថីទាំងថ្ងៃត្រង់ ដើម្បីទៅគាល់ព្រះដ៏មានព្រះភាគ។ ទើបអនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលនេះ ជាកាលមិនគួរដើម្បីទៅគាល់ព្រះមានព្រះភាគទេ ដ្បិតព្រះមានព្រះភាគ កំពុងសម្ងំ កាលនេះជាកាលមិនគួរដើម្បីទៅជួបនឹងពួកភិក្ខុ អ្នកចំរើន សមាធិចិត្តទេ ដ្បិតពួកភិក្ខុអ្នកចំរើនសមាធិចិត្ត កំពុងសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅឯអារាមពួកអន្យតិរ្ថិយបរិព្វាជកសិន។ គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅឯអារាមពួកអន្យតិរ្ថិយបរិព្វាជក។ សម័យនោះឯង ពួកអន្យតិរ្ថិយបរិព្វាជក ប្រជុំគ្នា មកជួបជុំ និយាយគ្នាកោកកាក គឹកកងរំពង
ID: 636855471307826921
ទៅកាន់ទំព័រ៖