ព្រះត្រៃបិដក ភាគ ៥០

ហើយ​អង្គុយ​ជជែកគ្នា​ពី​តិរច្ឆានកថា​ផ្សេង​ ​ៗ​។​ ​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ​ ​បានឃើញ​អនាថបិណ្ឌិក​គហបតី​ ​កំពុង​ដើរមក​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ឃាត់​គ្នីគ្នា​ថា​ ​អ្នក​ទាំងឡាយ​និយាយតិច​ ​ៗ​ ​អ្នក​ទាំងឡាយ​ ​កុំ​និយាយខ្លាំង​ ​(​ព្រោះ​)​ ​អនាថបិណ្ឌិក​គហបតី​នេះ​ ​ជា​សាវក​នៃ​សមណគោតម​ ​គាត់​មក​ ​ពួក​គ្រហស្ថ​អ្នក​ស្លៀក​ពាក់ស​ ​ជា​សាវក​នៃ​សមណគោតម​ ​ដែល​នៅក្នុង​ក្រុង​សាវត្ថី​ទាំងប៉ុន្មាន​ ​បណ្តា​គ្រហស្ថ​ ​ជា​សាវក​ទាំងនោះ​ ​អនាថបិណ្ឌិក​គហបតី​នេះ​ ​ជា​សាវក​ម្នាក់​ដែរ​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ត្រូវការ​តែ​សំឡេង​តិច​ ​ហាត់​តែ​ខាង​សំឡេង​តិច​ ​និយាយ​សរសើរ​តែ​សំឡេង​តិច​ ​យើង​ធ្វើ​ដូចម្តេច​ ​ឲ្យ​ទាល់តែ​អនាថបិណ្ឌិក​គហបតី​ ​សំគាល់​បរិសទ្យ​មាន​សំឡេង​តិច​ថា​ ​គួរ​ចូល​មក​បាន​។​ ​ទើប​បរិព្វាជក​ទាំងនោះ​ ​នាំគ្នា​សម្ងំ​ស្ងាត់ច្រៀប​។​ ​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636855471512008600
ទៅកាន់ទំព័រ៖