ព្រះត្រៃបិដក ភាគ ៥០

​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​ចូល​ទៅ​រក​បរិព្វាជក​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ​ ​លុះ​បង្ហើយ​ពាក្យ​ដែល​គួរ​រាក់ទាក់​ ​សំណេះសំណាល​ ​គួរឲ្យ​រលឹក​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​អ្នក​ចូរ​មានប្រសាសន៍​មក​មើល​ ​ព្រះសមណគោតម​ ​មាន​សេចក្តី​យល់​ដូចម្តេច​។​ ​អនាថបិណ្ឌិក​គហបតី​ ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ខ្ញុំ​មិនដឹង​សេចក្តី​យល់​សព្វគ្រប់​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទេ​។​ ​ពួក​អន្យ​តិរិ្ថយ​បរិព្វាជក​សួរ​ថា​ ​ម្នាល​គហបតី​ ​បើ​ឥឡូវនេះ​លោក​មិន​ជ្រាប​សេចក្តី​យល់​សព្វគ្រប់​ ​របស់​ព្រះសមណគោតម​ទេ​ ​ម្នាល​គហបតី​ ​លោក​ចូរ​មានប្រសាសន៍​មក​ចុះ​ ​ពួក​ភិក្ខុ​មាន​សេចក្តី​យល់​ដូចម្តេច​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ខ្ញុំ​ក៏​មិនដឹង​សេចក្តី​យល់​សព្វគ្រប់​ ​របស់​ពួក​ភិក្ខុ​ដែរ​ ​ម្នាល​គហបតី​ ​បើ​អ្នក​មិនដឹង​សេចក្តី​យល់​សព្វគ្រប់​ ​របស់​ព្រះសមណគោតម​ ​ទាំង​មិនដឹង​សេចក្តី​យល់​សព្វគ្រប់​ ​របស់​ពួក​ភិក្ខុ​ ​ដោយ​ប្រការ​ដូច្នេះ​ទេ​ ​
ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 636855471689568756
ទៅកាន់ទំព័រ៖