ព្រះត្រៃបិដក ភាគ ៥០
ម្នាលគហបតី លោកមានប្រសាសន៍មកមើល ចុះលោកមានសេចក្តីយល់ដូចម្តេច។ បពិត្រលោកដ៏ចំរើនទាំងឡាយ យើងមានសេចក្តីយល់បែបណា ការដែលយើងព្យាករនូវសេចក្តីយល់បែបនុ៎ះ មិនជាការក្រទេ ប៉ុន្តែសូមឲ្យលោកដ៏មានអាយុទាំងឡាយ ព្យាករសេចក្តីយល់ទាំងឡាយ តាមសមគួរ របស់ខ្លួនមុនចុះ យើងមានសេចក្តីយល់បែបណា ការដែលយើងនឹងព្យាករនូវសេចក្តីយល់បែបនុ៎ះ មិនជាការក្រទេ សឹមយើងព្យាករ ក្នុងកាលជាខាងក្រោយ។ កាលដែលអនាថបិណ្ឌិកគហបតី និយាយយ៉ាងនេះហើយ មានបរិព្វាជកម្នាក់និយាយ នឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលគហបតី អាត្មា មានសេចក្តីយល់យ៉ាងនេះថា លោកទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ។ មានបរិព្វាជកម្នាក់ទៀត និយាយនឹងអនាថបិណ្ឌិកគហបតីយ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ។ មានបរិព្វាជកម្នាក់ទៀត និយាយនឹងអនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលគហបតី អាត្មាមានសេចក្តីយល់យ៉ាងនេះថា លោកមានទីបំផុត... លោកមិនមានទីបំផុត ...
ID: 636855471902030908
ទៅកាន់ទំព័រ៖