ព្រះត្រៃបិដក ភាគ ៥០

​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​.​.​.​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​មិន​ពិត​ទេ​។​ ​កាលដែល​ពួក​បរិព្វាជក​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អនាថបិណ្ឌិក​គហបតី​ ​និយាយ​នឹង​ពួក​បរិព្វាជក​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​លោក​ដ៏​មាន​អាយុ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​អាត្មា​ ​យល់​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​មិន​ពិត​ទេ​ ​សេចក្តី​យល់​របស់​លោក​ដ៏​មាន​អាយុ​នេះ​ ​កើតឡើង​ ​ព្រោះ​ហេតុ​នៃ​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​នៃ​ខ្លួន​ឬ​ ​ព្រោះហេតុតែ​សំឡេង​របស់​បុគ្គល​ដទៃ​ ​សេចក្តី​យល់​នោះ​ ​កើតមាន​ហើយ​ ​បច្ច័យ​តាក់តែង​ហើយ​ ​គិត​ហើយ​ ​ព្រោះ​អាស្រ័យ​គ្នា​កើត​ហើយ​ ​របស់​ណាមួយ​ ​កើត​ហើយ​ ​បច្ច័យ​តាក់តែង​ហើយ​ ​គិត​ហើយ​ ​ព្រោះ​អាស្រ័យ​គ្នា​កើត​ហើយ​ ​របស់​នោះ​ ​មិន​ទៀង​ ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​
ថយ | ទំព័រទី ៤០៧ | បន្ទាប់
ID: 636855472075230814
ទៅកាន់ទំព័រ៖