ព្រះត្រៃបិដក ភាគ ៥០

​របស់​ណា​ជា​ទុក្ខ​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​ឈ្មោះថា​ ​ជាប់ស្អិត​នឹង​របស់​នោះ​ឯង​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​ឈ្មោះថា​ ​ជំពាក់​ស្អិត​នឹង​របស់​នោះ​ឯង​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​លោក​ដ៏​មាន​អាយុ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​អាត្មា​មាន​សេចក្តី​យល់​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​មិន​ពិត​ទេ​ ​សេចក្តី​យល់​របស់​លោក​ដ៏​មាន​អាយុ​នេះ​ ​កើតឡើង​ ​ព្រោះ​ហេតុ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ខ្លួន​ឬ​ ​ៗ​ ​ព្រោះហេតុតែ​សំឡេង​របស់​បុគ្គល​ដទៃ​ ​សេចក្តី​យល់​នោះ​ ​កើតមាន​ហើយ​ ​បច្ច័យ​តាក់តែង​ហើយ​ ​គិត​ហើយ​ ​ព្រោះ​អាស្រ័យ​គ្នា​ ​កើត​ហើយ​ ​របស់​ណាមួយ​ ​កើត​ហើយ​ ​បច្ច័យ​តាក់តែង​ហើយ​ ​គិត​ហើយ​ ​ព្រោះ​អាស្រ័យ​គ្នា​កើត​ហើយ​ ​របស់​នោះ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​របស់​ណា​ ​ជា​ទុក្ខ​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​ឈ្មោះថា​ ​ជាប់ស្អិត​នឹង​របស់​នោះ​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​ឈ្មោះថា​ជំពាក់​ស្អិត​នឹង​របស់​នោះ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​លោក​ដ៏​មាន​អាយុ​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​អាត្មា​មាន​សេចក្តី​យល់​យ៉ាងនេះ​ថា​ ​លោកមា​នទី​បំផុត​.​.​.​ ​លោក​មិន​មាន​ទីបំផុត​ ​.​.​.​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​.​.​.​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​.​.​.​ ​
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 636855472262061500
ទៅកាន់ទំព័រ៖