ព្រះត្រៃបិដក ភាគ ៥០

​សត្វ​ស្លាប់​ទៅ​កើត​ទៀត​.​.​.​ ​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មាន​ ​មិនកើត​ទៀត​ ​ក៏​មាន​.​.​.​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​មិន​ពិត​ទេ​ ​សេចក្តី​យល់​របស់​លោក​ដ៏​មាន​អាយុ​នេះ​ ​កើតឡើង​ហើយ​ ​ព្រោះ​ហេតុ​នៃ​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​នៃ​ខ្លួន​ឬ​ ​ព្រោះហេតុតែ​សំឡេង​របស់​បុគ្គល​ដទៃ​ ​សេចក្តី​យល់​នោះ​កើត​ហើយ​ ​បច្ច័យ​តាក់តែង​ហើយ​ ​គិត​ហើយ​ ​អាស្រ័យ​គ្នា​ ​កើត​ហើយ​ ​របស់​ណាមួយ​ ​កើត​ហើយ​ ​បច្ច័យ​តាក់តែង​ហើយ​ ​គិត​ហើយ​ ​អាស្រ័យ​គ្នា​ ​កើត​ហើយ​ ​របស់​នោះ​ ​មិន​ទៀង​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​ឈ្មោះថា​ជាប់ស្អិត​នឹង​របស់​នោះ​ ​លោក​ដ៏​មាន​អាយុ​នោះ​ ​ឈ្មោះថា​ជំពាក់​ស្អិត​នឹង​របស់​នោះ​។​ ​កាលដែល​អនាថបិណ្ឌិក​គហបតី​ ​និយាយ​យ៉ាងនេះ​ហើយ​ ​បរិព្វាជក​នោះ​ ​និយាយ​នឹង​អនាថបិណ្ឌិក​គហបតី​យ៉ាងនេះ​ថា​ ​ម្នាល​គហបតី​ ​ពួក​យើង​ទាំងអស់គ្នា​ ​បាន​ព្យាករ​សេចក្តី​យល់​ ​តាម​សមគួរ​របស់​ខ្លួន​ហើយ​ ​ម្នាល​គហបតី​ ​លោក​មានប្រសាសន៍​មក​មើល​ ​ចុះលោក​មាន​សេចក្តី​យល់​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៤០៩ | បន្ទាប់
ID: 636855472536357189
ទៅកាន់ទំព័រ៖