ព្រះត្រៃបិដក ភាគ ៥០
ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាមមិនដាច់ទេ ភិក្ខុនោះឈ្មោះថា មិនបានផ្តាច់ផ្តិល នូវចំណងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង។ នេះជាចំណងរបស់ចិត្តទាំង ៥ ដែលភិក្ខុមិនបានផ្តាច់ផ្តិល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ មិនបានផ្តាច់ផ្តិលនូវចំណងរបស់ចិត្តទាំង ៥ នេះហើយ យប់ និងថ្ងៃ មកដល់ភិក្ខុ ឬភិក្ខុនីនោះ សេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ រមែងប្រាកដ មិនមានសេចក្តីចំរើនឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាយប់ និងថ្ងៃ រមែងមកដល់ព្រះចន្រ្ទក្នុងកាលបក្ខ តែងសាបសូន្យចាកវណ្ណៈ សាបសូន្យចាកមណ្ឌល សាបសូន្យចាករស្មី សាបសូន្យចាកទំហំ និងកំពស់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ មិនបានលះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទាំង ៥ នេះ មិនបានផ្តាច់ផ្តិល នូវចំណងរបស់ចិត្ត ទាំង ៥ នេះហើយ យប់ និងថ្ងៃមកដល់ភិក្ខុ ឬភិក្ខុនីនោះ
ID: 636854995346923515
ទៅកាន់ទំព័រ៖