ព្រះត្រៃបិដក ភាគ ៥០

​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ ​ណែនាំ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ហើយ​ ​ទើប​អនាថបិណ្ឌិក​គហបតី​ ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ ​រួច​ចេញទៅ​។​ ​កាល​អនាថបិណ្ឌិក​គហបតី​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​បួស​ត្រឹមត្រូវ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​អស់​កាលយូរ​ ​ភិក្ខុ​នោះ​ ​គួរ​ផ្ទញ់ផ្ទាល់​នូវ​ពួក​អន្យតិរ្ថិយ​បរិព្វាជក​ ​ឲ្យ​រៀបរយ​តាម​គន្លងធម៌​ ​ដូចជា​អនាថបិណ្ឌិក​គហបតី​ ​ផ្ទញ់ផ្ទាល់​យ៉ាងនេះ​ចុះ​។​
 [​៩៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្បែរ​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ទៀប​ក្រុង​ចម្បា​។​ ​គ្រានោះ​ ​វជ្ជិ​យមា​ហិត​គហបតី​ ​ចេញ​អំពី​ក្រុង​ចម្បា​ទៅ​ទាំង​ថ្ងៃត្រង់​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 636855473165583179
ទៅកាន់ទំព័រ៖