ព្រះត្រៃបិដក ភាគ ៥០

​លំដាប់នោះ​ ​វជ្ជិ​យមា​ហិត​គហបតី​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាល​នេះ​ជា​កាលមិនគួរ​ ​ដើម្បី​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទេ​ ​ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កំពុង​សម្ងំ​ ​កាល​នេះ​ជា​កាលមិនគួរ​ ​ដើម្បីឲ្យ​ចួប​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ចម្រើន​សមាធិចិត្ត​ទេ​ ​ដ្បិត​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ចម្រើន​សមាធិចិត្ត​ ​កំពុង​សម្ងំ​ដែរ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​ចូល​ទៅ​ឯ​អារាម​របស់​ពួក​អន្យតិរ្ថិយ​បរិព្វាជក​សិន​ចុះ​។​ ​លំដាប់នោះ​ ​វជ្ជិ​យមា​ហិត​គហបតី​ ​ចូល​ទៅ​ឯ​អារាម​របស់​ពួក​អន្យតិរ្ថិយ​បរិព្វាជក​។​ ​សម័យ​នោះ​ ​ពួក​អន្យតិរ្ថិយ​បរិព្វាជក​ ​ប្រជុំ​គ្នា​ ​មក​ជួបជុំ​ ​និយាយ​គ្នា​កោកកាក​ ​គឹកកង​រំពង​ ​អង្គុយ​ជជែកគ្នា​ ​ពី​តិរច្ឆានកថា​ផ្សេង​ ​ៗ​។​ ​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ​ ​បាន​ឃើញ​វជ្ជិ​យមា​ហិត​គហបតី​ ​កំពុង​ដើរមក​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ឃាត់​គ្នីគ្នា​ថា​ ​អ្នក​ទាំងឡាយ​ ​និយាយតិច​ ​ៗ​ ​អ្នក​ទាំងឡាយ​កុំ​និយាយខ្លាំង​ ​(​ព្រោះ​)​ ​
ថយ | ទំព័រទី ៤១៣ | បន្ទាប់
ID: 636855473352623877
ទៅកាន់ទំព័រ៖