ព្រះត្រៃបិដក ភាគ ៥០
វជ្ជិយមាហិតគហបតីនេះ ជាសាវកសមណគោតម គាត់មក។ ពួកគ្រហស្ថ អ្នកស្លៀកពាក់ស ជាសាវកសមណគោតម ដែលនៅក្នុងក្រុងចម្បាទាំងប៉ុន្មាន បណ្តាគ្រហស្ថជាសាវកទាំងនោះ វជ្ជិយមាហិតគហបតីនេះ ជាសាវកម្នាក់ដែរ។ អ្នកដ៏មានអាយុទាំងនោះ ត្រូវការតែសំឡេងតិច ហាត់តែសំឡេងតិច និយាយសរសើរតែសំឡេងតិច យើងធ្វើដូចម្តេច ឲ្យទាល់តែវជ្ជិយមាហិតគហបតី សំគាល់បរិសទ្យ មានសំឡេងតិចថា គួរចូលមករក។ ទើបបរិព្វាជកទាំងនោះ នាំគ្នាស្ងៀម។ លំដាប់នោះ វជ្ជិយមាហិតគហបតី ចូលទៅរកបរិព្វាជកទាំងនោះ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល ជាមួយនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ លុះបង្ហើយពាក្យដែលគួររាក់ទាក់ សំណេះសំណាល គួរឲ្យរលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវជ្ជិយមាហិតគហបតី អង្គុយក្នុងទីសមគួរហើយ បរិព្វាជកទាំងនោះ ក៏និយាយយ៉ាងនេះថា
ID: 636855473555205464
ទៅកាន់ទំព័រ៖