ព្រះត្រៃបិដក ភាគ ៥០

​ព្រះសមណគោតម​នោះ​ ​ជា​អ្ន​កញុំាង​សត្វ​ឲ្យ​វិនាស​ ​ជា​អ្នក​បញ្ញត្ត​ព្រះ​និព្វាន​ ​មិន​ច្បាស់លាស់​ទេតើ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ខ្ញុំ​សូម​និយាយ​នឹង​ពួក​លោក​ដ៏​មាន​អាយុ​ ​តាម​គន្លងធម៌​ ​ត្រង់​រឿង​នេះ​បន្តិច​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​(​ព្រោះ​)​ ​ពាក្យ​នេះ​ ​ជាកុសល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ពាក្យ​នេះ​ ​ជាអកុសល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បញ្ញត្ត​ហើយ​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បញ្ញត្ត​នូវ​កុសល​ ​និង​អកុសល​ ​ដោយ​ប្រការ​ដូច្នេះ​ ​ឈ្មោះថា​ជា​អ្នក​បញ្ញត្ត​ព្រះ​និព្វាន​ត្រឹមត្រូវ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​មិនមែន​ជា​អ្ន​កញុំាង​សត្វ​ឲ្យ​វិនាស​ ​មិនមែន​ជា​អ្នក​បញ្ញត្ត​ព្រះ​និព្វាន​មិន​ច្បាស់លាស់​ទេ​។​ ​កាលដែល​វិ​ជ្ជ​យមា​ហិត​គហបតី​ ​និយាយ​យ៉ាងនេះ​ហើយ​ ​បរិព្វាជក​ទាំងឡាយ​ ​នៅ​ស្ងៀម​ ​អៀនខ្មាស​ ​ឱនក​ ​សំយុងមុខ​ ​អង្គុយ​សញ្ជប់សញ្ជឹង​ ​គ្មាន​បដិភាណ​។​ ​លំដាប់នោះ​ ​វជ្ជិ​យមា​ហិត​គហបតី​ ​ដឹង​ថា​ ​បរិព្វាជក​ទាំងនោះ​ ​នៅ​ស្ងៀម​ ​អៀនខ្មាស​ ​ឱនក​ ​សំយុងមុខ​
ថយ | ទំព័រទី ៤១៦ | បន្ទាប់
ID: 636855473933727114
ទៅកាន់ទំព័រ៖