ព្រះត្រៃបិដក ភាគ ៥០

​សញ្ជប់សញ្ជឹង​ ​គ្មាន​បដិភាណ​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វជ្ជិ​យមា​ហិត​គហបតី​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ការចរចា​ទាំងប៉ុន្មាន​ ​ដែល​ខ្លួន​និយាយ​ជាមួយនឹង​អន្យតិរ្ថិយ​បរិព្វាជក​ទាំងឡាយ​នោះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​ល្អ​ហើយ​ ​ៗ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​ផ្ទញ់ផ្ទាល់​ ​មោឃបុរស​ទាំងនោះ​ ​ឲ្យ​រៀបរយ​ ​តាម​គន្លងធម៌​ ​សព្វ​ ​ៗ​ ​កាល​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​តបៈ​ ​ថា​ជា​ធម៌​ ​ដែលគេ​ត្រូវ​ដុត​កំ​ដៅ​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​តថាគត​ ​ក៏​មិន​ហៅ​តបៈ​ ​ថា​ជា​ធម៌​ ​ដែលគេ​មិន​ត្រូវ​ដុត​កំ​ដៅ​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​ការ​សមាទាន​ ​ថា​ជា​កិច្ច​ ​ដែលគេ​ត្រូវ​សមាទាន​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​ការ​សមាទាន​ ​ថា​ជា​កិច្ច​ ​ដែលគេ​មិន​ត្រូវ​សមាទាន​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​បធានៈ​ ​ថា​ជា​កិច្ច​ ​ដែលគេ​ត្រូវ​ដំ​កល់​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​បធានៈ​ ​ថា​ជា​កិច្ច​ ​ដែលគេ​មិន​ត្រូវ​ដំ​កល់​ទាំងអស់​ទេ​ ​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636855474139098861
ទៅកាន់ទំព័រ៖