ព្រះត្រៃបិដក ភាគ ៥០

ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​បដិ​និ​ស្ស​គ្គៈ​ ​ថា​ជា​ធម៌​ ​ដែលគេ​ត្រូវ​លះបង់​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​វិមុត្តិ​ ​ថា​ជា​ធម្មជាតិ​ ​ដែលគេ​ត្រូវ​រួច​ស្រឡះ​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​តថាគត​ ​មិន​ហៅ​វិមុត្តិ​ ​ថា​ជា​ធម្មជាតិ​ ​ដែលគេ​មិន​ត្រូវ​រួច​ស្រឡះ​ទាំងអស់​ទេ​ ​ម្នាល​គហបតី​ ​ព្រោះថា​ ​កាល​បុគ្គល​ដុត​កំ​ដៅ​ដោយ​តបៈ​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​ទើប​តថាគត​ហៅ​តបៈ​ ​មាន​សភាព​យ៉ាងនេះ​ ​ថា​ជា​ធម៌​ ​ដែលគេ​មិន​ត្រូវ​ដុត​កំ​ដៅ​។​ ​ម្នាល​គហបតី​ ​លុះតែ​បុគ្គល​នោះ​ ​ដុត​កំ​ដៅ​ ​ដោយ​តបៈ​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​ចំ​រើ​ឡើង​ ​ទើប​តថាគត​ ​ហៅ​តបៈ​ ​មាន​សភាព​យ៉ាងនេះ​ ​ថា​ជា​ធម៌​ ​ដែលគេ​ត្រូវ​ដុត​កំ​ដៅ​។​ ​ម្នាល​គហបតី​ ​កាល​បុគ្គល​កាន់​យក​ ​ដោយ​ការ​សមាទាន​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​តថាគត​ ​ហៅ​ការ​សមាទាន​មាន​សភាព​យ៉ាងនេះ​ ​ថា​ជា​កិច្ច​ ​ដែលគេ​មិន​ត្រូវ​សមាទាន​។​ ​
ថយ | ទំព័រទី ៤១៨ | បន្ទាប់
ID: 636855474373272255
ទៅកាន់ទំព័រ៖