ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​គហបតី​ ​កាល​បុគ្គល​រួច​ស្រឡះ​ ​ដោយ​វិមុត្តិ​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង​ ​កុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​តថាគត​ ​ហៅ​វិមុត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​ថា​ជា​ធម្មជាតិ​ ​ដែលគេ​មិន​ត្រូវ​រួច​ស្រឡះ​។​ ​ម្នាល​គហបតី​ ​លុះតែ​បុគ្គល​នោះ​ ​រួច​ស្រឡះ​ ​ដោយ​វិមុត្តិ​ណា​ ​អកុសលធម៌​ទាំងឡាយ​ ​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​ចំរើន​ឡើង​ ​តថាគត​ ​ហៅ​វិមុត្តិ​ ​មាន​សភាព​យ៉ាងនេះ​ ​ថា​ជា​ធម្មជាតិ​ ​ដែលគេ​ត្រូវ​រួច​ស្រឡះ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ពន្យល់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​វជ្ជិ​យមា​ហិត​គហបតី​ ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​កាល​ដែល​វជ្ជិ​យមា​ហិត​គហបតី​ ​ចៀសចេញ​ទៅ​ ​មិនទាន់​យូរប៉ុន្មាន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ណា​ ​មាន​ធូលី​តិច​ ​ក្នុង​ភ្នែក​ ​(​មិនសូវ​ងឿងឆ្ងល់​)​ ​ក្នុង​ធម្មវិន័យ​នេះ​ ​អស់​កាលយូរ​ ​ភិក្ខុ​នោះ​ឯង​ ​គួរ​ផ្ទញ់ផ្ទាល់​ពួក​អន្យតិរ្ថិយ​បរិព្វាជក​ ​ឲ្យ​រៀបរយ​ ​តាម​គន្លងធម៌​ ​ដូច​ជា​វជ្ជិ​យមា​ហិត​គហបតី​ ​ដែល​ផ្ទញ់ផ្ទាល់​ ​យ៉ាងនេះ​បាន​។​
ថយ | ទំព័រទី ៤២០ | បន្ទាប់
ID: 636855474768614867
ទៅកាន់ទំព័រ៖