ព្រះត្រៃបិដក ភាគ ៥០

 [​៩៥​]​ ​លំដាប់នោះ​ ​ឧ​ត្តិ​យ​បរិព្វាជក​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បង្ហើយ​ពាក្យ​ ​ដែល​គួរ​រាក់ទាក់​ ​សំណេះសំណាល​ ​គួរឲ្យ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ឧ​ត្តិ​យ​បរិព្វាជក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះលោក​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​មិន​ពិត​ទេ​ ​ឬដូច​ម្តេច​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧ​ត្តិ​យៈ​ ​ពាក្យ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​មិន​ពិត​នេះ​ ​តថាគត​ ​មិនដែល​ព្យាករ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះលោក​មិន​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​ ​មិន​ពិត​ទេ​ ​ឬដូច​ម្តេច​។​ ​ម្នាល​ឧ​ត្តិ​យៈ​ ​ពាក្យ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះ​ពិត​ ​ពាក្យ​ដទៃ​មិន​ពិត​នេះ​ ​តថាគត​ ​ក៏​មិនដែល​ព្យាករ​ដែរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចុះលោក​មាន​ទីបំផុត​.​.​.​ ​លោក​មិន​មាន​ទីបំផុត​.​.​.​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​.​.​.​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​.​.​.​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​.​.​.​ ​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​.​.​.​ ​
ថយ | ទំព័រទី ៤២១ | បន្ទាប់
ID: 636855474968786316
ទៅកាន់ទំព័រ៖