ព្រះត្រៃបិដក ភាគ ៥០
សត្វស្លាប់ទៅកើតទៀតក៏មាន មិនកើតទៀត ក៏មាន... សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច។ ម្នាលឧត្តិយៈ ពាក្យថា សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃមិនពិត នេះក៏តថាគត មិនព្យាករដែរ។ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំសួរថា ចុះលោកនេះទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតទេ ឬដូចម្តេច ដូច្នេះ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា លោកទៀង ពាក្យនេះពិត ពាក្យដទៃ មិនពិតនេះ តថាគត មិនព្យាករទេ។ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំសួរថា ចុះលោកមិនទៀង ពាក្យនេះពិត ពាក្យដទៃ មិនពិតទេ ឬដូចម្តេច ដូច្នេះ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា លោកមិនទៀង ពាក្យនេះពិត ពាក្យដទៃមិនពិតនេះ តថាគត ក៏មិនព្យាករដែរ។ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំសួរថា លោកមានទីបំផុត... លោកមិនមានទីបំផុត...ជីវិតនោះ គឺសរីរៈនោះ...
ID: 636855475220130692
ទៅកាន់ទំព័រ៖