ព្រះត្រៃបិដក ភាគ ៥០
ជីវិតដទៃ សរីរៈដទៃ... សត្វស្លាប់ទៅកើតទៀត... សត្វស្លាប់ទៅមិនកើតទៀត... សត្វស្លាប់ទៅកើតទៀត ក៏មាន មិនកើតទៀត ក៏មាន សត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ មិនពិតទេ ឬដូចម្តេច ដូច្នេះ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ ពាក្យថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃ មិនពិតនេះ តថាគត ក៏មិនព្យាករដែរ កាលបើយ៉ាងនេះ ចុះព្រះគោតមដ៏ចំរើន ទ្រង់ព្យាករ ដូចម្តេចវិញ។ ព្រះអង្គត្រាស់ថា ម្នាលឧត្តិយៈ តថាគតដឹងច្បាស់ហើយ សំដែងធម៌ដល់សាវកទាំងឡាយ ដើម្បីបរិសុទ្ធិដល់ពួកសត្វ ដើម្បីកន្លងនូវសោក និងការខ្សឹកខ្សួល ដើម្បីអស់ទៅនៃទុក្ខ ទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលគួរដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ព្រះគោតមដ៏ចំរើន ដឹងច្បាស់នូវធម៌ណា ហើយសំដែងធម៌ ដល់ពួកសាវក
ID: 636855475431572786
ទៅកាន់ទំព័រ៖