ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អាវុសោ​ឧ​ត្តិ​យៈ​ ​ដូច​ជា​បច្ចន្តិ​មន​គរ​របស់​ព្រះរាជា​ ​នគរ​នោះ​មាន​ប៉ម​ដ៏​មាំ​ ​មាន​កំពែង​ ​និង​មេទ្វារ​ដ៏​មាំ​ ​មាន​ទ្វារ​តែមួយ​។​ ​ត្រង់​ទ្វារ​នៃ​នគរ​នោះ​ ​មាន​ឆ្មាំទ្វារ​ប៉ិនប្រសប់​ ​ឆ្លៀវឆ្លាស​ ​វាងវៃ​ ​ឃាត់​ពួក​ជន​ដែល​មិន​ស្គាល់​ ​បើកឲ្យ​តែ​ពួក​ជន​ ​ដែល​ស្គាល់​ចូល​បាន​ ​ឆ្មាំទ្វារ​នោះ​ ​ដើរយាម​ល្បាត​ ​តាមផ្លូវ​ជិត​កំពែង​ ​ជុំវិញ​នគរ​នោះ​ ​មិនឃើញ​ទីត​នៃ​កំពែង​ ​និង​ចន្លោះ​នៃ​កំពែង​ ​ល្មម​ឲ្យ​ឆ្មា​ចូល​រួច​ ​ក៏​មិនបាន​ឃើញ​ ​ឆ្មាំទ្វារ​នោះ​ ​ថែមទាំង​មិនបាន​ដឹង​យ៉ាងនេះ​ថា​ ​ពួក​សត្វ​តូច​ ​ៗ​ ​ប៉ុណ្ណេះ​ ​ចូល​ទៅកាន់​នគរ​នេះ​ ​ឬ​ចេញពី​នគរ​នេះ​ទេ​។​ ​ឆ្មាំទ្វារ​នោះ​ ​គ្រាន់តែ​ចំណាំ​ ​ត្រង់​ទ្វារ​នុ៎ះ​យ៉ាងនេះ​ថា​ ​ពួក​សត្វ​ធំៗ​ ​ណាមួយ​ ​ចូល​មកកាន់​នគរ​នេះ​ ​ឬ​ ​ចេញទៅ​ ​ពួក​សត្វ​ទាំងអស់​នោះ​ ​ចូល​ក្តី​ ​ចេញ​ក្តី​ ​តាម​ទ្វារ​នេះ​ ​យ៉ាងណាមិញ​។​ ​ម្នាល​អាវុសោ​ឧ​ត្តិ​យៈ​ ​ព្រះ​តថាគត​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ៤២៥ | បន្ទាប់
ID: 636855475798943798
ទៅកាន់ទំព័រ៖