ព្រះត្រៃបិដក ភាគ ៥០
តថាគតនឹងជញ្ជូនលោកទាំងមូល ឬលោកពាក់កណ្តាល ឬក៏លោកទាំង ៣ ភាគ ទៅដោយធម៌នោះទេ។ ព្រះតថាគតគ្រាន់តែជ្រាបក្នុងហេតុនុ៎ះ យ៉ាងនេះថា តថាគតជញ្ជូនហើយ ឬកំពុងជញ្ជូន ឬក៏នឹងជញ្ជូនពួកសត្វណាមួយ ចាកលោកបាន (ទាល់តែ) សត្វទាំងអស់នោះ លះនីវរណធម៌ទាំង ៥ ប្រការ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើបញ្ញា ឲ្យមានកំឡាំងថយ ដំកល់ចិត្តស៊ប់ក្នុងសតិប្បដ្ឋាន ៤ ចំរើនពោជ្ឈង្គ ៧ តាមសេចក្តីពិត ទើបតថាគតជញ្ជូនហើយ ឬកំពុងជញ្ជូន ឬក៏នឹងជញ្ជូនសត្វទាំងនុ៎ះ ចាកលោកយ៉ាងនេះ យ៉ាងនោះដែរ។ ម្នាលអាវុសោឧត្តិយៈ អ្នកបានសួរប្រស្នាណា នឹងព្រះដ៏មានព្រះភាគហើយ អ្នកបានសួរប្រស្នានោះ នឹងព្រះដ៏មានព្រះភាគ ដោយទំនងដទៃ ហេតុនោះ បានជាព្រះដ៏មានព្រះភាគ ទ្រង់មិនព្យាករប្រស្នានោះ ឲ្យអ្នកស្តាប់។
ID: 636855475979074101
ទៅកាន់ទំព័រ៖