ព្រះត្រៃបិដក ភាគ ៥០

 [​៩៦​]​ ​សម័យមួយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ដើរចូល​ទៅ​រក​ស្ទឹង​ត​បោ​ទា​ ​ដើម្បី​លាប​ស្រឡាប​ខ្លួន​។​ ​លុះ​លាប​ស្រឡាប​ខ្លួន​ ​ក្នុង​ស្ទឹង​ត​បោ​ទា​ហើយ​ ​មាន​ចីវរ​តែមួយ​ ​ឡើង​មក​ឈរ​ ​សំដិលខ្លួន​ឲ្យ​ស្ងួត​ដូចមុន​។​ ​កោ​កនុទ​បរិព្វាជក​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយក៏​ចូល​ទៅ​រក​ស្ទឹង​ត​បោ​ទា​ ​ដើម្បី​លាប​ស្រឡាប​ខ្លួន​ដែរ​។​ ​កោ​កនុទ​បរិព្វាជក​ ​បានឃើញ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​កំពុង​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​លោក​ជា​អ្វី​ដែរ​ ​ក្នុង​ពួក​សមណៈ​ទាំងនោះ​។​ ​ម្នាល​អាវុសោ​ ​យើង​ជា​ភិក្ខុ​។​ ​ម្នាល​អាវុសោ​ ​ពួក​ជន​ដូចម្តេច​ដែល​ហៅថា​ ​ភិក្ខុ​។​ ​ម្នាល​អាវុសោ​ ​ពួក​សមណៈ​ជា​សក្យបុត្តិយ៍​។​ ​យើង​សូម​សួរ​ហេតុ​ណាមួយ​នឹង​លោក​ដ៏​មាន​អាយុ​ ​បើ​លោក​ដ៏​មាន​អាយុ​ ​ឲ្យ​ឱកាស​ ​ដើម្បី​ឆ្លើយ​ប្រស្នា​។​ ​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636855476187326013
ទៅកាន់ទំព័រ៖