ព្រះត្រៃបិដក ភាគ ៥០

ម្នាល​អាវុសោ​ ​អ្នក​ចូរ​សួរ​មក​ចុះ​ ​យើង​ស្តាប់​ហើយនឹង​ប្រាប់​បាន​។​ ​ម្នាល​លោក​ដ៏​ចំរើន​ ​លោក​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​យើង​មិន​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដូច្នេះ​ទេ​។​ ​ម្នាល​លោក​ដ៏​ចំរើន​ ​លោក​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​យើង​មិន​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ ​ដូច្នេះ​ទេ​។​ ​ម្នាល​លោក​ដ៏​ចំរើន​ ​លោក​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោកមា​នទី​បំផុត​.​.​.​ ​លោក​មិន​មាន​ទីបំផុត​.​.​.​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​.​.​.​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​រមែង​កើត​ទៀត​ក៏​មាន​.​.​.​ ​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ក៏​មាន​ ​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​.​.​.​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ៤២៨ | បន្ទាប់
ID: 636855476375786792
ទៅកាន់ទំព័រ៖