ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អាវុសោ​ ​យើង​មិន​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដូច្នេះ​ទេ​។​ ​បើ​ដូច្នោះ​ ​លោក​មិនដឹង​ ​មិនឃើញ​ទេ​ឬ​។​ ​ម្នាល​អាវុសោ​ ​យើង​មិនមែន​មិនដឹង​ ​មិនមែន​មិនឃើញ​ទេ​ ​ម្នាល​អាវុសោ​ ​យើង​ដឹង​ ​យើង​ឃើញ​។​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​លោក​ដ៏​ចំរើន​ ​លោក​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដែរ​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិន​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដូច្នេះ​ទេ​។​ ​កាល​ខ្ញុំ​សួរ​ថា​ ​ម្នាល​លោក​ដ៏​ចំរើន​ ​លោក​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដែរ​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិន​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដូច្នេះ​ទេ​។​ ​កាល​ខ្ញុំ​សួរ​ ​ដូច្នេះ​ថា​ ​ម្នាល​លោក​ដ៏​ចំរើន​ ​លោក​មាន​ទិដ្ឋិ​ ​យ៉ាងនេះ​ថា​ ​លោកមា​នទី​បំផុត​.​.​.​ ​លោក​មិន​មាន​ទីបំផុត​.​.​.​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​.​.​.​ ​
ថយ | ទំព័រទី ៤២៩ | បន្ទាប់
ID: 636855476801241127
ទៅកាន់ទំព័រ៖