ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនងឿងឆ្ងល់ ក្នុងធម៌។បេ។ មិនងឿងឆ្ងល់ ក្នុងសង្ឃ... មិនងឿងឆ្ងល់ ក្នុងសិក្ខា មិនក្រោធខឹង មិនអន់ចិត្ត មិនមានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មិនមានសេចក្តីរឹងរូស ក្នុងពួកសព្រហ្មចារី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនក្រោធខឹង មិនអន់ចិត្ត មិនមានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មិនមានសេចក្តីរឹងរូស ក្នុងពួកសព្រហ្មចារីហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ចិត្តរបស់ភិក្ខុណា បង្អោនទៅ ដើម្បីព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីព្យាយាមមិនដាច់ ដើម្បីតាំងទុកព្យាយាម ភិក្ខុនោះឈ្មោះថា លះបង់នូវសេចក្តីរឹងត្អឹងរបស់ចិត្តទី ៥ នេះ យ៉ាងនេះឯង។ នេះជាសេចក្តីរឹងត្អឹង របស់ចិត្តទាំង ៥ ដែលភិក្ខុបានលះបង់ហើយ។ ចំណងរបស់ចិត្ត ៥ ដែលភិក្ខុបានផ្តាច់ផ្តិលហើយ តើដូចម្តេច។
ID: 636854995679682547
ទៅកាន់ទំព័រ៖