ព្រះត្រៃបិដក ភាគ ៥០

ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​.​.​.​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ក៏​មាន​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ ​ក៏​មាន​.​.​.​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដូច្នេះ​ដែរ​ឬ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិន​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ដូច្នេះ​ទេ​។​ ​កាល​ខ្ញុំ​សួរ​ដូច្នេះ​ថា​ ​បើដូច្នេះ​ ​មានតែ​លោក​មិនដឹង​ ​មិនឃើញ​ទេ​ ​លោក​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិនមែន​មិនដឹង​ ​មិនមែន​មិនឃើញ​ទេ​ ​ម្នាល​អាវុសោ​ ​យើង​ដឹង​ ​យើង​ឃើញ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​នៃ​ភាសិត​នេះ​ ​តើ​គប្បី​យល់​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ត្រង់​ទិដ្ឋិ​ ​(​សេចក្តី​យល់ឃើញ​ថា​)​ ​លោក​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ ​ម្នាល​អាវុសោ​ ​ត្រង់​ទិដ្ឋិ​ថា​ ​លោក​មិន​ទៀង​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​ ​ម្នាល​អាវុសោ​ ​ត្រង់​ទិដ្ឋិ​ថា​ ​លោកមា​នទី​បំផុត​.​.​.​ ​លោក​មិន​មាន​ទីបំផុត​.​.​.​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​.​.​.​ ​
ថយ | ទំព័រទី ៤៣០ | បន្ទាប់
ID: 636855477025113931
ទៅកាន់ទំព័រ៖