ព្រះត្រៃបិដក ភាគ ៥០

​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​.​.​.​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ក៏​មាន​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ ​ក៏​មាន​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​.​.​.​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​សោះសូន្យ​។​ ​ម្នាល​អាវុសោ​ ​ទិដ្ឋិ​ទាំងប៉ុន្មាន​ ​ហេតុ​នៃ​ទិដ្ឋិ​ទាំងប៉ុន្មាន​ ​ការតាំងនៅ​នៃ​ទិដ្ឋិ​ ​ការ​រួបរឹត​ដោយ​ទិដ្ឋិ​ ​ការ​ដក​ឡើង​នូវ​ទិដ្ឋិ​ទាំងប៉ុន្មាន​ ​យើង​ដឹង​នូវ​ទិដ្ឋិ​នោះ​ ​ឃើញ​នូវ​ទិដ្ឋិ​នោះ​ ​កាល​យើង​ដឹង​នូវ​ទិដ្ឋិ​នោះ​ ​ទើប​ពោល​ថា​ ​ដឹង​ ​កាល​ឃើញ​នូវ​ទិដ្ឋិ​នោះ​ ​ទើប​ពោល​ថា​ ​ឃើញ​ ​យើង​នឹង​ពោល​ថា​ ​យើង​មិនដឹង​ ​មិនឃើញ​ដូចម្តេច​កើត​ ​ម្នាល​អាវុសោ​ ​យើង​ដឹង​មែន​ ​ឃើញ​មែន​។​ ​លោក​ដ៏​មាន​អាយុ​ ​នាម​ជា​អ្វី​ ​ពួក​សព្រហ្មចារី​បុគ្គល​ស្គាល់​លោក​ដ៏​មាន​អាយុ​ថាដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​នាម​របស់​យើង​ថា​ ​អានន្ទ​ដូច្នេះ​ ​ពួក​សព្រហ្មចារី​ ​ក៏​ស្គាល់​យើង​ថា​ ​អានន្ទ​ដូច្នេះ​ដែរ​។​ ​
ថយ | ទំព័រទី ៤៣១ | បន្ទាប់
ID: 636855477215424816
ទៅកាន់ទំព័រ៖