ព្រះត្រៃបិដក ភាគ ៥០

​លោក​ដ៏​ចំរើន​ ​យើង​កាល​ប្រឹក្សា​ជាមួយនឹង​អាចារ្យ​ជាធំ​ ​តែ​មិនដែល​ស្គាល់​ថា​ ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​សោះ​។​ ​ពិត​ណាស់​ ​បើ​យើង​ស្គាល់​ថា​ ​នេះ​ជា​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ដូច្នេះ​មែន​ ​យើង​ក៏​មិន​ហ៊ាន​ពោល​ដេញដោល​ប៉ុណ្ណេះ​ឡើយ​ ​សូម​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អត់ទោស​ដល់​ខ្ញុំ​ឲ្យ​ទាន​។​
 ​[​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១០​ ​ប្រការ​ ​ជា​អ្នក​គួរ​ទទួល​វត្ថុ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​វត្ថុ​ដែលគេ​នាំមក​ទទួលភ្ញៀវ​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក​។​ ​ប្រកបដោយ​ធម៌​ ​១០​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​នូវ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់នូវ​សូត្រ​ ​ចេះចាំ​ដោយ​ច្បាស់លាស់​នូវ​សូត្រ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​មាន​លំអ​បទ​ដើម​ ​មាន​លំអ​បទ​កណ្តាល​ ​មាន​លំអ​បទ​ចុង​ ​
ថយ | ទំព័រទី ៤៣២ | បន្ទាប់
ID: 636855477461508892
ទៅកាន់ទំព័រ៖