ព្រះត្រៃបិដក ភាគ ៥០

​ប្រកាស​នូវ​ព្រហ្មចរិយ​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​សព្វគ្រប់​ ​ពួក​ធម៌​ដែល​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​បាន​រៀនសូត្រ​ច្រើន​ ​បាន​ទ្រទ្រង់​ ​ចាំស្ទាត់​ ​រត់មាត់​ ​យល់​ច្បាស់​ក្នុងចិត្ត​ ​ចាក់ធ្លុះ​ល្អ​ដោយ​ទិដ្ឋិ​ ​១​ ​ជា​អ្នកមាន​កល្យាណ​ជន​ជា​មិត្រ​ ​មាន​កល្យាណ​ជន​ជា​សំឡាញ់​ ​មាន​កល្យាណ​ជន​ ​ជាទី​មូល​មិត្ត​ ​១​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកបដោយ​ការ​ឃើញត្រូវ​ ​១​ ​រមែង​បាន​ឥទ្ធិ​វិធ​ញ្ញាណ​ ​គឺ​ការ​តាក់តែង​ឫទ្ធិ​បាន​ច្រើនយ៉ាង​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​ឬ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​ម្នាក់​វិញ​ក៏បាន​ ​ដើរទៅ​កាន់​ទីវាល​ ​ទី​ខាងក្រៅ​ ​ទី​ខាងក្រៅ​ជញ្ជាំង​ ​ទី​ខាងក្រៅ​លំពែង​ ​ទី​ខាងក្រៅ​ភ្នំ​ ​មិន​ទើសទាក់​ ​ដូច​គេ​ដើរទៅ​លើ​អាកាស​ក៏បាន​ ​ងើបឡើង​ ​និង​មុជ​ចុះ​ក្នុង​ផែនដី​ ​ដូច​គេ​ងើប​មុជ​ក្នុងទឹក​ក៏បាន​ ​ដើរទៅ​ក្នុងទឹក​ ​ក៏​មិន​បែកធ្លាយ​ទឹក​ ​ដូច​គេ​ដើរ​លើ​ផែនដី​ក៏បាន​ ​ទៅ​ក្នុង​អាកាស​ទាំង​ភ្នែន​ ​ដូច​សកុណ​ជាត​ ​ដែល​មាន​ស្លាប​ក៏បាន​ ​យកដៃ​ទៅ​ស្ទាបអង្អែល​ ​ចាប់​ពាល់​នូវ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ក៏បាន​ ​ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​ ​១​ ​
ថយ | ទំព័រទី ៤៣៣ | បន្ទាប់
ID: 636855477641569191
ទៅកាន់ទំព័រ៖