ព្រះត្រៃបិដក ភាគ ៥០

ឮ​សំឡេង​ពីរ​ប្រការ​បាន​ ​គឺ​សំឡេង​ជា​ទិព្យ​ ​និង​សំឡេង​ ​ជា​របស់​មនុស្ស​ធម្មតា​ ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​ដោយ​ទិព្វសោត​ធាតុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​សោត​ធាតុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​១​ ​កំណត់​ដឹង​នូវ​ចិត្ត​នៃ​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ដោយចិត្ត​របស់​ខ្លួន​បាន​ ​គឺ​ដឹង​ច្បាស់​ថា​ ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ក្តី​ ​.​.​.​ ​ចិត្ត​ប្រាសចាក​ទោសៈ​ក្តី​.​.​.​ ​ចិត្ត​ប្រកបដោយ​មោហៈ​ក្តី​.​.​.​ ​ចិត្ត​ប្រាសចាក​មោហៈ​ក្តី​ ​.​.​.​ ​ចិត្ត​ដែល​រួញ​ថយ​ក្តី​ ​.​.​.​ ​ចិត្ត​ដែល​រាយមាយ​ក្តី​.​.​.​ ​ចិត្តជា​មហ​គ្គ​តៈ​ក្តី​ ​.​.​.​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​ ​.​.​.​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺ​ ​កាមាវចរ​ក្តី​.​.​.​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​.​.​.​ ​ចិត្ត​ដែល​ខ្ជាប់ខ្ជួន​ក្តី​.​.​.​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ក្តី​.​.​.​ ​ចិត្ត​ដែល​រួច​ស្រឡះ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិនទាន់​រួចផុត​ស្រឡះ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​រួច​ស្រឡះ​ ​១​ ​រមែង​រលឹក​នូវ​ខន្ធ​ដែល​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ប្រការ​ ​គឺ​រលឹក​បាន​ ​១​ ​ជាតិ​ខ្លះ​ ​ពីរ​ជាតិ​ខ្លះ​ ​៣​ ​ជាតិ​ខ្លះ​ ​៤​ ​ជាតិ​ខ្លះ​ ​
ថយ | ទំព័រទី ៤៣៤ | បន្ទាប់
ID: 636855477859601661
ទៅកាន់ទំព័រ៖