ព្រះត្រៃបិដក ភាគ ៥០

​៥​ ​ជាតិ​ខ្លះ​ ​១០​ ​ជាតិ​ខ្លះ​ ​២០​ ​ជាតិ​ខ្លះ​ ​៣០​ ​ជាតិ​ខ្លះ​ ​៤០​ ​ជាតិ​ខ្លះ​ ​៥០​ ​ជាតិ​ខ្លះ​ ​១​ ​រយ​ជាតិ​ខ្លះ​ ​មួយ​ពាន់​ជាតិ​ខ្លះ​ ​១​ ​សែន​ជាតិ​ខ្លះ​ ​អស់​សំ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ ​អស់​វិ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ ​អស់​សំ​វដ្ត​វិ​វដ្ត​កប្ប​ជាច្រើន​ខ្លះ​ថា​ ​អាត្មាអញ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ក៏បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខ​ ​និង​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​មក​កើត​ក្នុង​ភព​នេះ​ ​រមែង​រលឹក​នូវ​ខន្ធ​ ​ដែល​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​១​ ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​
ថយ | ទំព័រទី ៤៣៥ | បន្ទាប់
ID: 636855478037751851
ទៅកាន់ទំព័រ៖